លោក​យាយ​ លោក​តា​ដែល​បាន​ស្ម័​គ្រ​ចិត្ត​ចាក់​វ៉ាក់​សាំង​ការ​ពារ​កូ​វីដ​-១៩​ ចំ​នួន​២​នាក់​ប​ន្ថែម​ទៀត​ រស់​នៅ​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​ ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ពី​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​

  • កំពង់ឆ្នាំង ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ លោកតាដែលបានស្មគ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ២នាក់មន្ថែមទៀត ដែលរស់នៅទីតាំងផ្សេងគ្នាក្នុងខេត្តកំពង់ឆ្នាំង។

    ១.លោកយាយ មូល រឿង ព្រះជន្ម ១០៣ឆ្នាំ រស់នៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

    ២.លោកតាឌៀប វ៉ន ព្រះជន្ម១០១ឆ្នាំ រស់នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    សូមបញ្ជាក់ថា លោកយាយ លោកតា ទាំង ២នាក់ ដែលទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ម្នាក់ៗ ទទួលបានថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង