ព្រះសីហនុ ៖ បុរសម្នាក់ឈ្មោះ គាត ហេង អាយុ៤៩ឆ្នាំ បានស្លាប់នៅនឹងកន្លែង ដោយសារឆក់ចរន្តអគ្គិសនី ពេលកំពុងតខ្សែភ្លើង ដើម្បីបូមទឹកប្រើប្រាស់។ ហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ ក្នុងខណៈពេលដែលបុរសរូបនោះតខ្សែភ្លើងទៅអណ្ដូងទឹក ដើម្បីបូមទឹកដាក់ប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ជនរងគ្រោះពីមុនរស់នៅខេត្តព្រះសីហនុហើយទើបតែមកទិញដីរស់នៅក្នុងចំណុចកើតហេតុខាងលើ បានត្រឹមតែមួយរយៈ
ពេលខ្លីប៉ុណ្ណោះ ៕