សម្តេច​ធិបតី​ ហ៊ុន​ ម៉ា​ណែត​ បញ្ជា​ឱ្យ​បិទ​ទី​តាំង​ក្លឹប​បាញ់​កាំ​ភ្លើង​ឯកជន​ទាំង​២​កន្លែង​ នៅ​ក្នុង​ភូមិ​សាស្រ្ដ​ខេត្ត​ព្រះ​សី​ហនុ​

  • ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ – Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនទាំង២កន្លែង នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។

    ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើង ក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះដែរ ពោលគឺទុកសម្រាប់តែទាហាន និងអាវុធហត្ថហ្វឹកហ្វឺនបានហើយ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយ ឱ្យបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណថ្មី ចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬទីកន្លែងបាញ់ស៊ីបនេះតែម្ដង។

    ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អ្នកទេសចរដែលមកទស្សនាខេត្តព្រះសីហនុ មិនចាំបាច់មករៀនបាញ់កាំភ្លើងនោះទេ ពោល​គឺពួកគាត់ធ្វើដំណើរទៅទស្សនានៅតាមបណ្តាកោះនានា និងនៅតាមឆ្នេរសមុទ្រ នោះវាជាការប្រសើរជាង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង