ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាលស្ដីអំពីចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលនយោបាយយុវជន ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យជាស៊ីម កំពង់ត្រឡាច ចំនួន៥០នាក់ (ស្រី ២៩នាក់) ដែលធ្វើឡើងបរិវេណសាលាវិទ្យាល័យ ជាស៊ីម កំពង់ត្រឡាច (ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង) ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានបញ្ចប់ដោយទទួលលទ្ធផលតាមការគ្រោងទុក ហើយយុវជនស្ម័គ្រចិត្តដែលមកចូលរួមទទួលបានចំណេះដឹងថ្មីៗ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តសកម្មភាពមនុស្សធម៌ ដើម្បីបម្រើដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ៕

