គ្រួសារ​សព​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ស្រុក​កំពង់​ត្រឡាច​ បាន​ទទួល​អំណោយ​ ពី​កាក​បាទ​ក្រហម​​កម្ពុជា​ សាខា​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណេីរដោយ លោកស្រី ឡុញ ពិសា សមាជិការគណៈកម្មាធិការសាខា លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា និងសមាជិក សមាជិការអនុសាខាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏គ្រៀមក្រំ ចំពោះគ្រួសារសារសព ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទីលំនៅ ក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    ក្នុងឱកាសនេះ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកមរណទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន និងសូមឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធសពបានដល់ឋានសុគតិភព។ លោកជំទាវ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅ ដោយមានអនាម័យជានិច្ច គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ។

    អំណោយដែលគ្រួសារសពទទួលបានមាន អង្ករ ១០០គីឡូក្រាម មី២កេះ ត្រីខ២យួរ ទឹកសុទ្ធ២កេះ ទឹកផ្លែឈើ២កេះនិងថវិកាចំនួន ៥០០,០០០រៀលផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង