ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​ស្ថាន​ភាព​បញ្ចប់​ការ​បន្ទោ​បង់​ពាស​ ​វាល​ពាស​កាល​ នៅ​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីអាជ្ញធរ និងអ្នកពាក់ព័ន្ធជាច្រើននាក់ នៅក្នុងខេត្តកំពង់ឆ្នាំង បានជួបពិភាក្សាគ្នានៅក្នុងអង្គសិក្ខាសាលាមួយ ដើម្បីឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាព នៃការបន្ទោបង់ពាសវាលពាសកាល នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

    លោក យិន សាវ៉េន អភិបាលរង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនឆ្នាំ២ ០០០ អត្រាអនាម័យ នៅក្នុងខេត្តកំពង់ឆ្នាំង មានត្រឹមតែប្រម៉ាណ១០
    ភាគរយប៉ុណ្ណោះ ដែលគិតមកដល់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ អត្រាគ្របដណ្តប់អនាម័យ មានសន្ទុះកើនឡើង១០០ភាគរយ នៅទូទាំងខេត្ត ។

    ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ជាក់ស្តែង របស់ក្រុមការងារថ្នាក់ជាតិ បានធ្វើការវាយតម្លៃថាខេត្តកំពង់ឆ្នាំង ត្រូវបានកំណត់ជាខេត្តជាប់ជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល( ODF ) ចាប់ពីពេលនេះតទៅ ។

    ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ដោយអនុវត្តតាមចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្រជាតិនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព សំដៅពង្រីកអត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឲ្យបាន១០០ភាគរយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង