កំពង់ឆ្នាំងៈ ដើម្បីបង្កើតភាពសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ក្រុមការងារស្ម័គ្រចិត្តបានរៀបចំធ្វើពិធីបុណ្យភូមិ ( កំពង់ឆ្នាំងបុណ្យភូមិយើង ) នៅវត្តទេពធីតារាម ( វត្តយាយទេព ) ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
![](https://myfmnews.com/wp-content/uploads/2023/04/photo_2023-04-08_21-03-33-2.jpg)
កំពង់ឆ្នាំងបុណ្យភូមិយើងឆ្នាំ២០២៣នេះ ប្រារព្វធ្វើមានរយះពេ២ថ្ងៃ គឺថ្ងៃទី៨ និងថ្ងៃទី៩ ខែមេសា ដោយបានការអញ្ជើញជាអធិបតីក្នុងពិធីបើកដោយ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិង មានការអញ្ជើញចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងផងដែរ ។
![](https://myfmnews.com/wp-content/uploads/2023/04/photo_2023-04-08_21-03-34.jpg)
សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍កំពង់ឆ្នាំង បុណ្យភូមិយើង ឆ្នាំ២០២៣នេះ មានការប្រគំតន្រ្តី ការលេងល្បែងប្រជាប្រិយ៍ ការបង្ហាញក្បាច់គុណល្បុកតោ ការដាក់តាំងបង្ហាញផលិតផលរបស់ខេត្ត ការសំដែងរបាំប្រពៃណី និងការរាំលេងកំសាន្ត ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ ។
ហើយនៅថ្ងៃទី១ នៃពិធីបុណ្យភូមិឆ្នាំនេះ គេសង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីមកចូលរួមទស្សនា និងលេងកំសាន្តយ៉ាងច្រើនកុះករ ៕
![](https://myfmnews.com/wp-content/uploads/2023/04/photo_2023-04-08_21-03-33.jpg)
![](https://myfmnews.com/wp-content/uploads/2023/04/photo_2023-04-08_21-03-35.jpg)
![](https://myfmnews.com/wp-content/uploads/2023/04/photo_2023-04-08_21-03-36.jpg)
![](https://myfmnews.com/wp-content/uploads/2023/04/photo_2023-04-08_21-03-37.jpg)