ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ភ្នំ​ លើ​ទឹក​ដី​ខេត្ត​កំពង់​​ឆ្នាំង​ បាន​ប្រព្រឹត្ត​ទៅ​​ដោយ​រលូន​និង​មាន​អ្នក​ចូល​រួម​ច្រើន​

  • កំពង់ឆ្នាំង ៖ ព្រឹត្តិការប្រណាំងកង់ភ្នំ នៅលើទឹកដីខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន និងមានអ្នកចូលរួមច្រើន ។

    ក្រោយពីបញ្ចប់ការប្រកួត លោក លី ប៉ុង ដែលជាអ្នករៀបចំកម្មវិធីនេះ បានថ្លែងបញ្ជាក់ថា លោកពិតជារីករាយ និងពេញចិត្តចំពោះការប្រណាំងកង់ភ្នំ ដែលបានរៀបចំធ្វើឡើង នៅលើទឹកដីខេត្តកំពង់ឆ្នាំង នាពេលនេះ ដោយសារមានអ្នកចូលរួមច្រើន ជាពិសេសអ្នកចូលរួមវ័យក្មេង ។

    លោក លី ប៉ុង បានបញ្ជាក់ថា ការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រណាំងនេះ គឺចង់បំផុសស្មារតីប្រជាពលរដ្ឋឲ្យចូលរួមជិះកង់ ដើម្បីសុខភាពរាងកាយស្របតាមពាក្យស្លោក កីឡានាំមកនូវសុខភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់នេះរៀបចំ និងឧត្ថម្ភដោយ គម្រោងដីឡូតិ៍លីប៉ុងនិងសហការឧបត្ថម្ភដោយក្រុមហ៊ុនហ្គ្រីនរីសត, LHផាប់ ,អិលអូអិលស៊ី ,ហាងលក់មាស និង P28. ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង