សា​លា​រៀន​ប្រ​មាណ​ជាង​៤០​ទី​តំាង​ នៅ​ក្នុង​ខេត្ត​កំ​ព​ង់​ឆ្នាំង​បើក​ដំ​ណើរ​ការ​ឡើង​វិញ

  • កំពង់ឆ្នាំង ៖ សាលារៀនប្រមាណជា ៤៣ទីតំាងនៅខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមបើកដំណើរការសិក្សាឡើងវិញហើយ បន្ទាប់ពីបានចុះវាយតម្លៃទីតាំងសាលា រៀននានានៅក្នុងខេត្តរួចរាល់ បន្តការសិក្សាឡើងវិញ ក្រោយពីបានបិទអស់មួយរយ:ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោក គិត មុនីរិទ្ធិ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសចុះពិនិត្យដំណើរការសិក្សាតាមសាលាមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ។

    លោក គិត មុនីរិទ្ធិ អនុប្រធានមន្ទីរ តំណាង លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងបានបើកដំណើរការសាកល្បង បង្រៀនតាមបណ្ដុំសិស្សតិចជាង១៥នាក់ លើសាលាចំនួន៤៣ ក្នុងគម្រោងស្នើសុំបើកចំនួន៦២ សាលា ។ ក្នុងនោះ វិទ្យាល័យចំនួន៩សាលា អនុវិទ្យាល័យចំនួន ៣៤សាលា ។ ហើយការ
    បើកដំណើការសាកល្បងនេះមានត្រឹមតែ ២កម្រិតថ្នាក់តែប៉ុណ្ណោះ គឺ ថ្នាក់ទី៩ និង ថ្នាក់ទី១២ និង គ្របដណ្ដប់លើស្រុកចំនួន៤ ។

    គណៈកម្មការសាលានិងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឱ្យដឹងថា ការបើកសាលាឡើងវិញនាពេលនេះគឺក្រោយពីអាជ្ញាធរមូលដ្ឋានបានប្រជុំវាយតម្លៃអំពីហានីភ័យរួចរាល់ហើយ ដែលសាលានីមួយៗអាចដំណើរការបាន ។ អាជ្ញាធរកមូលដ្ឋាន និងសាលាគោលដៅដែលបានបើកដំណើរការនេះ នឹងពង្រឹងការអនុវត្តវិធានការ៣កុំ៣ការពារឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ។

    សិស្សានុសិស្សបានសម្តែងនូវការសប្បាយរីករាយនៅពេលដែលបានចូលរៀនសារឡើងវិញ ក្រោយពីបានបិទសាលាអស់មួយរយៈដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។ បើទោះបីកន្លងមកបានសិក្សាពីចំងាយយ៉ាងណាក៏ដោយ ប៉ុន្តែការសិក្សាផ្ទាល់ជាមួយគ្រូ ពិតជាមានសារសំខាន់សម្រាប់សិស្សានុសិស្សទាំងអស់ ។ ហើយនឹងចូលរួមក្នុងការអនុវត្តអំពីវិធានការនានាដែលក្រសួងសុខាភិបាល និងក្រសួងអប់រំបានដាក់ចុះដើម្បីទប់ស្កាត់ការរីករាដាលនៃជំងឺកូវីដ១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង