អគ្គ​ស្នង​ការ​រង​នគរ​បាល​​ជាតិ​ណែ​នាំ​ឲ្យ​មន្ត្រី​ន​គរ​បាល​ខេត្ត​កំពង់​ឆ្នាំង​ បង្កើន​ការ​យក​ចិត្ត​ទុក​​ដាក់​​ក្នុង​ការ​​ការ​​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សាធារណៈ​និង​​សុវត្ថិ​​ភាព​សង្គម​ឲ្យ​បាន​ល្អ​ប្រ​សើ​រ​​​

  • កំពង់ឆ្នាំង ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ បានណែនាំឲ្យមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមឲ្យបានល្អប្រសើរ នៅគ្រប់មូលដ្ឋាន ។

     

    លោកជំទាវ រស់ ច័ន្ទសោភា បានមានប្រសាសន៍ណែនាំដល់មន្ត្រីនគរបាល ខេត្តកំពង់ឆ្នាំង បែបនេះនៅក្នុងឳកាសបិទកិច្ចប្រជុំ បូបសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរ បាលជាតិ នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ ។

    លោក ជំទាវអគ្គស្នងការរងនគរបាលជាតិ បានផ្តល់នូវអនុសាសន៍គន្លឺះមួយចំនួន ដើម្បីឲ្យមន្ត្រីនគរបាលទាំងអស់យកទៅអនុវត្ត ដែលក្នុងនោះត្រូវបង្កើន​ការយកចិត្តទុកដាក់ ឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗទៀតដើម្បីភូមិ ឃុំមានសុវត្តិភាព ។

    លោកជំទាវ រស់ ច័ន្ទសោភា បានបន្ថែមទៀតថា ក្រៅពីការងារទប់ស្កាត់និងបង្ក្រាបបទល្មើសយើងក៏ត្រូវយកចិត្តទុកដាក់ផងដែរ ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមបង្ការនូវគ្រោះអគ្គិសភ័យ ជាពិសេសប្រជាពលរដ្ឋប្រកបមុខរបរលក់ហ្គាស សាំង និងឆ្អើរត្រី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង