កំពង់ឆ្នាំង ៖ ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានរកឃើញមនុស្សចំនួន២៥នាក់បន្ថែមទៀតឆ្លងកូវិដ១៩ និង អ្នកជំងឺ១នាក់បានស្លាប់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង២៥នាក់
នេះ ជាអាជីវករ កសិករ កម្មករ បុគ្គលិករោងចក្រ សិស្ស និង អ្នកដឹកបន្លែ។
ដោយឡែកអ្នកស្លាប់ម្នាក់ដោយសារជំងឺកូវិដ១៩ ឈ្មោះ ម៉ន សំអាត ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិពាមល្វែក ឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល ។
រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ១៤៨នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៦៩៤នាក់ ស្លាប់ចំនួន៩៤នាក់ និង កំពុងសម្រាកព្យាបាលចំនួន៣៦០នាក់ ៕











