កំពង់ឆ្នាំង ៖លោកវិរៈសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនកាងារប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ ចុះផ្សព្វផ្សាយច្បាប់និង ផលប៉ះពាល់ នៃគ្រឿងញៀនដល់សិស្សានុសិស្ស នៅវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ។

លោក ហ៊ុល វាសនា បានឲ្យដឹងថា អនុវត្តតាមការ ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានកំណត់ឲ្យកម្លាំងជំនាញចុះផ្សព្វផ្សាយច្បាប់និងផលប៉ះពាល់ នៃគ្រឿងញៀន នៅគ្រប់វិទ្យាល័យទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំង ។ ដែលគិតត្រឹមថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣នេះ ចុះផ្សព្វផ្សាយបានចំនួន១១វិទ្យាល័យហើយ នៅសល់៥វិទ្យាល័យទៀត ស្ថិតក្នុងស្រុកជលគិរី និងស្រុកសាមគ្គីមានជ័យ នឹងត្រូវចុះធ្វើជាបន្តបន្ទាប់ទៀត។

លោកស្នងការរងបញ្ជាក់ថា យុទ្ធនាការនេះដែរ ធ្វើឡើងក្នុងគោលបំណង ទប់ស្កាត់ ការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀន៕












