អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកការដ្ឋានស្ថាបនាផ្លូវក្រាល​​កៅស៊ូជិត ៤គីឡូម៉ែត្រ​​​នៅឃុំស្រែថ្មី

កំពង់ឆ្នាំង ៖ កំណាត់ផ្លូវប្រវែង៣ ៧០០ម៉ែត្រ នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​​ត្រូវបាន​បើកការ​​ដ្ឋាន​ស្ថាបនា ឡើងវិញ ដោយក្រាលកៅស៊ូ DBST ។ ការបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កំណាក់ផ្លូវដែលបានបើកការដ្ឋានស្ថាបនា ក្នុងពេលនេះមាន​ប្រវែង​ ៣ ៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ និង ដាក់លូចំនួន៧កន្លែង ភ្ជាប់ពីសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ទៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ត​​កំព​ង់ឆ្នាំង។ ក្រោយពីស្ថាបនារួច នឹងមានដាក់អំពូលភ្លើង សូឡា សម្រាប់បំភ្លឺនាពេលយប់ បង្ករភាពងាយស្រួលក្នុងការ​​ធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង