ចូលឆ្នាំ​ ៤ថ្ងៃ​ខេត្ត​កំពង់​ឆ្នាំង​ មាន​ភ្ញៀវ​ទេស​​ចរ​ចូល​រួម​លេង​កម្សាន្ត​ជិត​៦០​ម៉ឺន​នាក់​

  • កំពង់ឆ្នាំង ៖ នៅក្នុងពិធីបុណ្យចូលឆ្នាំ ថ្មី ប្រពៃណីជាតិ ខ្មែរ រយៈពេល៤ថ្ងៃ ពោលគឺនៅថ្ងៃទី១៣ ,១៤,១៥និង១៦ ខែមេសា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមលេងកម្សាន្ត នៅខេត្តកំពង់ឆ្នាំង ប្រមាណ ជិត៦០ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់ របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។


    លោក សេង សាលី បានឲ្យដឹងថា ក្នុង រយៈពេល ៤ថ្ងៃ កន្លងមកនេះបងប្អូនប្រជាពលរដ្ឋបានដេីរលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយប្រកបដោយ ភាពសប្បាយ រីករាយ ក្រោមការរៀបចំ យ៉ាងយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។ ដែលក្នុងរយះពេល៤ថ្ងៃនេះ មានភ្ញៀវទេសចរសរុប ចំនួន ៥៨៧ ៨០១នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ៤០៤នាក់ ។

    លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និង ជាអ្នកនាំពាក្យស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថាព្រឹត្តិការណ៍សង្ក្រាន្ត កំពង់ឆ្នាំង រយៈពេល ៤ថ្ងៃនេះ សភាព ការណ៍ ទូទៅ នៅ ក្នុងខេត្តកំពង់ឆ្នាំង មាន ស្ថាន ភាពល្អ ប្រសើរ ជា ពិសេស បញ្ហាសន្តិសុខនិង សណ្តាប់ធ្នាប់ ដូច ជា អំពើ លួច ឆក់ ប្លន់ និង លូក ហោប៉ៅ យក លុយជាដេីម មិនមានកើតឡើងឡើយ ។ និយាយជារួមមិន មាន បញ្ហា អ្វី កើតឡើង គួរ ឲ្យកត់សម្គាល់ នោះ ទេ ពោលគឺមាន តែការចូលរួម កម្សាន្ត សប្បាយ របស់មហាជនមាន ការ កើនឡើង ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ ប្រកបដោយ ស្នាមញញឹម និង មានភាពរីករាយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង