មន្ត្រី​កសិកម្ម​ចុះ​ពិនិត្យ​មើល​ការ​ដាំ​ដុះ​ និង ការប្រមូល​ផល​ស្រូវ​ប្រាំង​ពូជ​សែន​ក្រអូប​០១ នៅ​ក្នុង​ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ឳម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម គង់ ចាន់ អនុរដ្ឋលេខាធិការ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញមួយ ចំនួនទៀត បានអញ្ជើញចុះពិនិត្យមើលការដាំដុះ និងការប្រមូលផលស្រូវប្រាំង ពូជសែនក្រអូប០១ នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។

    ប្រជាកសិករនៅក្នុងឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នមានប្រជាកសិករមួយចំនួន បានចាប់ផ្តើមងាកចេញពីការដាំដុះស្រូវOM មកធ្វើការដាំដុះពូជស្រូវក្នុងស្រុក សែនក្រអូប០១ វិញម្តង ដោយមានការណែនាំ និងបង្ហាត់បង្ហាញបច្ចេកទេស ក្នុងកាដាំដុះ ពីមន្ត្រីជំនាញ
    កសិកម្មផងដែរ ។

    លោក ប៊ុន សុធន់ ប្រធានសហគមន៍ កសិកម្មខេមស៊ីដពេជចង្វា រំពឹងថា នៅពេលខាងមុខកសិករភាគច្រើន នឹងងាកមកដាំដុះពូជស្រូវក្នុងស្រុកដូចជាពូជ សែនក្រអូប ០១ និងពូជផ្ការំដួលជាដើម ។ ពូជស្រូវទាំង២នេះ មានតម្លៃខ្ពស់នៅលើទីផ្សារ ។

     

    ជួបជាមួយប្រជាកសិករនៅទីនោះ ឯកឧត្តម ឳម គឹម ស៊ា បានជម្រុញឲ្យប្រជាកសិករ ប្រាស់ពូជសែនក្រអូម០១ ជាពូជក្នុងស្រុក ដែលទទួលបានផលចំណេញច្រើនជាងប្រភេទស្រូវOM ។ហើយការដាំដុះពូជស្រូវសែនក្រអូប០១ ដែលជាពូជយុទ្ធសាស្ត្រនេះ មានតម្លៃខ្ពស់ រក្សាបានស្ថេរភាពតម្លៃ និងទទួលបានការគាំទ្រ ពេញនិយមនៅលើទីផ្សារជាតិ និងអន្តរជាតិ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៥នេះ ប្រជាកសិករនៅទូទាំងខេត្ត សម្រេចធ្វើការដាំដុះស្រូវប្រាំងបានលើផ្ទៃដីដី ចំនួន៥៥៤៣៥ ហិកតា ស្មើនឹង ១៤៧,០៤ ភាគរយ នៃផែនការ ចំនួន ៣៧ ៧០០ ហិកតា ។ បច្ចប្បន្នតម្លៃស្រូវសែនក្រអូប ០១ ក្នុង១គីឡូក្រាម ១ ២០០រៀល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង