អភិ​បាលខេត្តកំ​ពង់ឆ្នាំង គ្រោង​សាង​សង់​​សួន​ច្បារ​សាធារណៈ​​ប្រវែង​​​១៦​គីឡូ​ម៉ែ​ត្រ​ ទុក​ជា​កំ​ណត់​ត្រា​​ប្រវត្តិ​សា​ស្ត្រ

  • ខេត្តកំពង់ឆ្នាំង គ្រោងរៀបចំសាងសង់សួនច្បារសាធារណៈ នៅតាមដងទន្លេប្រវែងប្រមាណ​១៦​គីឡូម៉ែ​ត្រ​ ដោយគម្រោង​នេះអាច​​នឹង​​ចាប់ផ្តើមយ៉ាងយូរនៅឆ្នាំ២០២៥ខាងមុខ ពោលគឺក្រោយពី​បញ្ចប់​​កិច្ចការ​​ធ្វើផ្លូវ​​បេតុង​គ្រប់ផ្លូវទាំងអស់នៅក្នុងភូមិសាស្ត្រ​​ក្រុង​កំពង់​ឆ្នាំង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាល​​ពីរសៀលថ្ងៃទី២៦ ខែមករា ។​

    ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា ​រដ្ឋបាលខេត្ត ក៏គ្រោង​សាងសង់វេទិកា​សម្រាប់​ប្រារព្ធពិធី​​បុណ្យអុំទូក​ប្រចាំឆ្​​នាំ​​ផង​​ដែរ ខណៈរដ្ឋបាលខេត្តកំពុងរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានតាម​ជួរមាត់ទន្លេ ក្នុងនោះមានដូចជាការបន្លាស់ទីតូប​លក់ដូរ​ជួរ​ដើម​​ស្រល់មុខវត្តយាយទេពចំនួន១៩៦តូប សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រួសក្រហម ផ្លូវកៅស៊ូ កសាងរង្វង់មូល សាង​សង់​ផ្សារកំពង់ឆ្នាំងថ្មី​ ជាដើម។

    គួរបញ្ជាក់ថា​ ក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់​សោភ័ណ្ឌភាពនៅតាមច្រាំង​ទន្លេ និងដោះស្រាយ​បញ្ហាបរិស្ថាន​នៅ​តា​មដងទន្លេសាប រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ដាក់ចេញផែន​ការបន្លាស់ទីផ្ទះ​​បណ្តែតទឹកឱ្យឡើង​មករស់នៅលើគោក ។ ក្នុងនោះប្រជាពលរដ្ឋខ្មែរ និង​ខ្មែរឥស្លាម​បានបន្លាស់​ទីផ្ទះ​បណ្ដែត​ទឹកមករស់នៅលើគោកមានចំនួនជាង២ពាន់ខ្នងផ្ទះ និងជនអន្តោប្រវេសន៍វៀតណាមចំនួន ជាង​១ខ្នងផ្ទះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង