ក្រសួង​ប្រៃ​ស​ណីយ៍​សម្រេច​ដំឡើង​អង់​តែន​សេវា​ទូរ​ស័ព្ទ ​នៅ​តំបន់​ទេស​ចរណ៍​ចំនួន​៣​កន្លែង​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសម្រេចធ្វើការដំឡើងអង់តែនសេវាទូស័ព្ឌនៅតាមតំបន់ទេសចរណ៍ចំនួន៣ ក្នុងស្រុកទឹកផុសដែលមានភ្ញៀវទៅលេងច្រើន ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឡុញ ពិសា ប្រធានមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង ។

    លោកស្រី ឡុញ ពិសា បានឲ្យដឹងថា តំបន់ទេសចរណ៍ទាំង៣ទីតាំង ដែលក្រសួងសម្រេចធ្វើការដំឡើងអង់តែនសេវាទូរស័ព្ទ ក្នុងពេឆាប់ៗខាងមុខនេះ មានតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលស្ថិតក្នុងភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ,តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្ថិតក្នុងភូមិក្បាលទឹក ឃុំក្បាលទឹក ស្រុកទឹកផុសនិង តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិក្តុលសែនជ័យ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។


    លោកស្រីប្រធានមន្ទីរ បានឲ្យដឹងថា តំបន់ទេសចរណ៍ខាងលើនេះ ស្ថិតនៅជាប់នឹងជើងភ្នំឳរាល់ ឆ្ងាយពីទីប្រជុំជន ប៉ុន្តែមានភ្ញៀវទៅលេងច្រើន ជាពិសេសថ្ងៃឈប់សម្រាកចុងសប្តាហ៍ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ បច្ចុប្បន្នតំបន់នេះ មិនទាន់មានសេវាទូរស័ព្ទប្រើប្រាស់នៅឡើយទេ ។ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដែលទៅលេងនៅតំបន់នោះ ក្នុងការទំនាក់ទំនងគ្នាបានឆាប់រហ័ស ក្រសួងបានសម្រេចធ្វើការដំឡើង​អង់តែនសេវាទូរស័ព្ទ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង