កំពង់ឆ្នាំង៖ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២នេះ បានរៀបចំធ្វើសិក្ខាសាលាមួយស្តីពីការកំណត់អត្តសញ្ញាណនិងផ្សព្វផ្សាយផលិតផល
សក្តានុពលកម្ពុជា ។

លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានថ្លែងថា សិក្ខាសាលានេះ ពិតជាបានផ្តល់នូវចំណេះដឹងថ្មី និង បទពិសោធន៍ល្អៗ ជូនដល់អ្នកផលិត ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ។

លោក តាន់ យុវរដ្ឋ បានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រចតុកោណ ក្នុងនោះគន្លឹះសំខាន់ គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និង កំណើនសេដ្ឋកិច្ច ។ នៅក្នុងវិស័យពាណិជ្ជកម្ម បានជំរុញឲ្យមានការបង្កើនការផលិត ហើយផលិតផល ដែលផលិតបានត្រូវលក់ដាច់ ។
ប៉ុន្តែដើម្បីឲ្យផលិតផលរបស់គាត់លក់ដាច់ ត្រូវមានគុណភាព ស្របតាមតម្រូវការរបស់ទីផ្សារ ។

មានប្រសាសន៍នៅក្នុងឳកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកទឹកចិត្តនិង អំពាវនាវឲ្យអាជីវករ ពាណិជ្ជករ និង អ្នកផលិតទាំងអស់ ត្រូវធ្វើឲ្យផលិតផលរបស់ខ្លួន មានគុណភាព និង សុវត្តិភាពសម្រាប់អ្នកប្រើប្រាស់ ៕











