មន្ត្រីរា​ជ​ការ​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រយ​នាក់​ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ បាន​មក​ទស្សនា​​ការ​ប​ញ្ចាំង​ខ្សែ​ភាព​​យន្ត​កម្ពុជា​ ចិន​

កំពង់ឆ្នាំង៖ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង ជាច្រើនរយនាក់ នៅរាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បាននាំគ្នាមកទស្សនាការបញ្ចាំងខ្សែភាពយន្តកម្ពុជា ចិន នៅទីលានបាល់ទាត់ខាងមុខសាលាខេត្តកំពង់ឆ្នាំង យ៉ាសប្បាយរីករាយ ។

កម្មវិធីបញ្ចាំងខ្សែភាពយន្តនេះ សហការការរៀបចំដោយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យុមិត្តភាព កម្ពុជា ចិន ។

ការចាក់បញ្ចាំងនេះគឺ ស្ថិតក្នុងព្រឹត្តិតិការណ៍ដំណើរភាពយន្តចល័ត កម្ពុជា ចិន លើកទី៦ ដែលបាននឹងកំពុងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា បន្ទាប់ពីសម្ពោធជាផ្លូវការ កាលពីដើមខែធ្នូ ឆ្នាំ២០២២ ។ ខេត្តកំពង់ឆ្នាំង ជាខេត្តទៅ៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និង ខេត្តពោធិសាត់ ។ ហើយនៅរាត្រីថ្ងៃទី២៧ បញ្ចាំងនៅទីរួមខេត្តកំពង់ឆ្នាំងនិងនៅរាត្រីថ្ងៃទី២៨ ធ្នូ បញ្ចាំងនៅទីរួមស្រុកកំពង់ត្រឡាច ។

លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា កម្មវិធីបញ្ចាំងខ្សែភាពយន្តកម្ពុជា ចិន ជូបបងប្អូនប្រជាពលរដ្ឋទស្សនា ក្នុងពេលនេះនឹងជួយជម្រុញបន្ថែមទៀត ក្នុងការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ នូវវប្បធម៌ដ៏ល្អ របស់ប្រទេសទាំង២ ហើយនឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសទាំង២ គឺកម្ពុជា ចិន ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង