កំពង់ឆ្នាំង​មិន​ទាន់​ធូរ​ស្រា​ល​ទេ​ ! ថ្ងៃ​នេះរ​កឃើ​ញ​អ្ន​កវិជ្ជមាន​​ចំនួន​៤០​នាក់​និង​ស្លាប់​ម្នាក់​ដោ​យសា​រ​ជំងឺ កូវិដ១៩

  • កំពង់ឆ្នាំង ៖ ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានរកឃើញមនុស្សចំនួន៤០នាក់បន្ថែមទៀតឆ្លងកូវិដ១៩ និង អ្នកជំងឺ១នាក់បានស្លាប់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ។

    ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង៤០នាក់នេះ ជាអាជីវករ កសិករ កម្មករ ពលករ បុគ្គលិក មីក្រូហិរញ្ញវត្ថុ មន្ត្រីអាវុធហត្ថ និង អ្នករត់ម៉ូតូឌុប ។

    ដោយឡែកអ្នកស្លាប់១នាក់ដោយសារជំងឺកូវិដ១៩ ឈ្មោះឈឹម កែវ ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ២២៩នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៧៤២នាក់ ស្លាប់ចំនួន​៩៦នាក់ និង កំពុងសម្រាកព្យាបាលចំនួន៣៩១នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង