បុណ្យ​មាឃ​បូជា​ឆ្នាំ​នេះ​ រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រារព្ធ​ធ្វើ​នៅ​វ​ត្ត​អា​រ​ញ្ញិ​កា​រាម​

  • កំពង់ឆ្នាំង ៖ បុណ្យមាឃបូជាឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្វធ្វើ នៅវត្តអារញ្ញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    ពិធីនេះបានប្រារព្វធ្វើឡើងក្រោមអធិបតីភាព ព្រះទេពមុនី សុខ ថាន ព្រះរាជាគណថ្នាក់ចត្វាព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង ។

     

    ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តនិងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង ប្រជាពល ជារដ្ឋពុទ្ធបរិស័ទ្ធជាច្រើននាក់ទៀត ។

     

    លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំ បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការពារ សុខសន្តិភាពជូនជាតិ សាសនា ព្រះមហាក្រត្ស និង អប់រំទូន្មានប្រជាបរិស័ទ្ទឲ្យគោរព ប្រតិបត្តិតាមផ្លូវល្អ ដើម្បីរក្សានៅសន្តិភាពក្នុងសាសនា ។

    លោកជំទាវអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល់ នៃជំងឺកូវីដ១៩ ដោយត្រូវ អនុវត្តឱ្យបានម៉ឹងម៉ាត់នូវវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាលនិងប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង