កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំធ្វើពិធីក្រុងពិលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល ២០២២ ។

ពិធីក្រុងពិលីនេះប្រារព្វធ្វើនៅរមណីយដ្ធានឈ្វាំងសែនជ័យ ដោយបានប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង មាន
ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំតាមមន្ទីរ ស្ថាប័នជុំវិញខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋានផងដែរ ។

សូមបញ្ជាក់ថា នៅពេលរាត្រី ក៏មានការបាញ់កាំជ្រួច បណ្តែតប្រទីប ដើម្បីអបអរសាទរឆ្លងបុណ្យឆ្លងឆ្នាំសកល២០២២ ផងដែរ ៕











