កំពង់ឆ្នាំង ៖ នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ និង លើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារពិសេស លុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមអធិបតីភាព លោកវេជ្ជៈបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ។

កិច្ចប្រជុំបានធ្វើការពិភាក្សា និង បានបន្តជម្រុញ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនឲ្យសម្រេចតាមផែនការយុទ្ធសាស្ត្រជាតិនិងផែនការសកម្មភាពលម្អិតច្បាស់លាស់ គឺខិតខំលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ៕


