ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១ ០០០ តេស្ត និង ឧបករណ៏ តេស្តរហ័ស រកអង់ទីគ័រ ចំនួន ៨០ តេស្ត ជាអំណោយរបស់ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារត្រួតពិនិត្យបច្ចេកទេសផ្នែកផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍បាននាំយកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីទុកសម្រាប់ប្រើប្រាស់ធ្វើតេស្តរហ័ស ដល់មន្រ្តី ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលសង្ស័យឆ្លងជំងឺកូវីដ ឬធ្វើតេស្ត ក្នុងវិធានការ ការពារ ទាំងអស់គ្នា។

បន្ទាប់ពីទទួលបាន ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ រួចមក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការបែងចែក ដល់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន និងស្ថានីយ៏វិទ្យុជាតិ FM 96 ទុកសម្រាប់ប្រើប្រាស់ តាមតម្រូវការជាក់ស្តែង៕អត្ថបទនិងរូបភាព៖ ទទក












