រដ្ឋ​បាល​ព្រៃ​ឈើ​បន្ទាយ​ស្រី​​​ ខេត្ត​​សៀមរាប ​ឃាត់​រថយន្ត​​ដឹក​ឥវ៉ាន់​ ដែល​បង្កប់​ដឹក​សត្វ​​តុក​កែ ​ល្មើសច្បាប់

  • កម្លាំងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឃាត់រថយន្តដឹកឥវ៉ាន់មួយគ្រឿងដែលបង្កប់ដឹកសត្វតុកែ ដោយខុសច្បាប់នៅតាមបណ្តោយផ្លូវលេខ៦៧ ត្រង់ចំណុច ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ ។លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ ។ រថយន្តខាង លើនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។ ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។បច្ចុប្បន្ននេះ វត្ថុតាងនិងរថយន្ត ត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរង់ចាំ ការអនុវត្តតាមនិតិវិធី។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង