សូម​ប្រុង​ប្រយ័ត្ន! ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ប្រកាស​ពីការ​កើន​​ឡើង​នៃ​កាំ​​រស្មីព្រះ​​អាទិត្យ UV ដែល​បង្កហា​និភ័យ​ដល់សុខ​ភាព

  • ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហានេះ អោយ​ដឹង​ថា​ យោងតាមការស្រាវជ្រាវរបស់​អង្គការឧតុនិយម​ពិភព​លោក​ WMO បានបង្ហាញឲ្យឃើញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី ១៨ ដល់​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នឹង​ទទួលរង​នូវ ឥទ្ធិពលកាំរស្មីព្រះ​អាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់​កម្រិត ១០ ដែលជា​កម្រិត​ឲ្យ មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ចន្លោះ​ពីម៉ោង​ ១០ ព្រឹក ដល់ម៉ោង ០២ រសៀល ។​
    ក្រសួង​ធនធានទឹក និងឧតុនិយម អោយដឹង​ទៀតថា ការកើនឡើង​សន្ទ​ស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹង​បង្កឲ្យមាន​ហានិភ័យ និង​ប៉ះ​ពាល់​ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។
    ក្រសួងធនធានទឹក និងឧតុនិយម ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវ​បង្កើន​​ការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះ​បាតុ​ភូត​នេះ។​ ក្រសួង​ធន​ធានទឹក និងឧតុនិយម បាននិងកំពុងបន្ត​តាម​ដាន​យ៉ា​ង​យក​ចិត្ត​ទុ​ក​ដា​ក់​លើបាតុភូតធ​ម្ម​ជាតិនេះ ហើយ​នឹង​ជម្រាប​​ជូនព័ត៌មា​នជា​បន្តបន្ទាប់​ទៀតក្នុងក​រណីមាន​ការប្រែប្រួល៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង