ក្រសាធ្នង់ ជាសត្វខ្មាសអៀនច្រើន ហើយក៏ជាប្រភេទសត្វជិតផុតពូជ

  • អង្គការ USAID បានផ្សាយព័ត៌មានមួយរបស់ខ្លួននិយាយអំពីក្រសាធ្នង់ វាជាបក្សីដែលមាន ភាពអៀនខ្មាសច្រើន ដោយមនុស្ស មិន ងាយ នឹង បានឃើញសត្វនេះទេ ដោយវាចំណាយពេល​តិចតួចនៅទីវាល ហើយក៏ជាបក្សីមួយប្រភេទដែលត្រូវបានក្រុមអ្នកអភិរក្សថាជិតផុតពូជ ទៅ​ហើយ។ នេះបើយោងតាមការផ្សាយរបស់អង្គការ USAID នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

    ក្រសាធ្នង់ ​វាជា​​បក្សី​មួយ​ប្រភេទដែលមាន ក្បាល​ខ្មៅ និង​បន្ត​ដោយ​កំប៉ោយ​វែង កវែង​មាន​ពណ៌​ទឹកក្រូច និង​មាន​ឆ្នូត​ខ្មៅ​ចាប់ពី​គល់​ចំពុះ​តាម​ប​ណ្ដោ​យ ​​ក​​រហូតដល់​ទ្រូង។ ម្រាម​ជើងវែងៗរបស់វា អាចឱ្យវាដើរលើរុក្ខជាតិបណ្តែតទឹក ហើយពេលខ្លះវាដើរលើគុម្ពោតព្រៃ ដោយពុំ​ចាំបាច់​ក្តាប់​មែក​ឈើ។​ បក្សីប្រភេទនេះ ចូលចិត្តរស់នៅកន្លែងដាំដំណាំក្រាស់ៗ ក្បែរទឹក ហើយកម្រទុំ​នៅលើដើម​ឈើណាស់​ដោយវា​ចូលចិត្ត​កន្លែង​នៅ​លើ​​ដីដើម្បីសម្រាក។

    សូមបញ្ជាក់ថា គម្រោង USAID ព្រៃឡង់បៃតង កំពុងធ្វើការជាមួយប្រជាសហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារសត្វនេះ​ក៏ដូចជា​សត្វ ​ដែលរងគ្រោះជិតផុតពូជ​ទាំងអស់​ដែលស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង