រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ គ្រោង​ពង្រីក​ក្រុង​កំ​ពង់​ឆ្នាំង​ដោយ​កាត់​ឃុំ​ចំ​នួ​ន​៤​ ពី​ស្រុក​រលា​ប្អៀរ​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងកាត់ឃុំចំនួន៤ ក្នុងស្រុករលាប្អៀរ ដើម្បីដាក់បញ្ចូលក្នុងក្រុងកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ប្រាប់កាសែតក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានឲ្យដឹងថា តាមផែនការ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង គឺគ្រោងនឹងកាត់ឃុំចំនួន៤ ក្នុងស្រុករលាប្អៀរ ដាក់បញ្ចូលក្នុងក្រុងកំពង់ឆ្នាំង ដើម្បីពង្រីកក្រុង និង រៀបចំផែនការមេក្រុងកំពង់ឆ្នាំងជាថ្មី ឈានទៅរកការអភិវឌ្ឍន៍បន្ថែមទៀត ផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការរីកចម្រើនរបស់ប្រជាពលរដ្ឋ ។

    ឃុំចំនួន៤ដែលត្រូវកាត់ចេញពីស្រុករលាប្អៀរ ហើយដាក់បញ្ចូលមកក្នុងក្រុងកំពង់ឆ្នាំង មានឃុំជ្រៃបាក់ ឃុំស្រែថ្មី ឃុំស្វាយជ្រុំ និង ឃុំពង្រ ។ ដែលគម្រោងនេះនឹងដាក់សំណើជូនទៅរាជរដ្ឋ្ឋាភិបាលក្នុងពេលឆាប់ៗក្នុងពេលខាងមុខនេះ ។

    សូមបញ្ជាក់ថា បច្ចុប្បន្នក្រុងកំពង់ឆ្នាំង មានសង្កាត់ចំនួន គឺសង្កាត់ផ្សារឆ្នាំង សង្កាត់ខ្សាម សង្កាត់ប្អេរ និង សង្កាត់កំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង