សាលារៀន បញ្ញវន្តអង្គរ សាខាក្រុងកំពង់ឆ្នាំង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានប្រារព្ធទិវាកុមារអន្តរជាតិ ០១ មិថុនា ខួបលើកទី ៧៤ នៅសាលាបឋមសិក្សាសំរោង ក្នុងក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លី ហៀង អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងកំពង់ឆ្នាំង លោកបណ្ឌិត ឃ្លាំង សុវណ្ណ សហស្ថាបនិក និងជានាយកសាលារៀនបញ្ញវន្តអង្គរ សាខាក្រុងកំពង់ឆ្នាំង លោក ឆេង សុខហេង នាយកសាលាបឋមសិក្សាសំរោង គណៈគ្រប់គ្រងសាលាទាំងពីរ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សប្រមាណ ៤៥០ នាក់។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ សហស្ថាបនិក និងជានាយកសាលារៀនបញ្ញវន្តអង្គរ សាខាក្រុងកំពង់ឆ្នាំង បានលើកឡើងថា គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីក្រើនរម្លឹក និងបង្កើនការយកចិត្តទុកដាក់ជាពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និង ផ្នែកច្បាប់ ដោយសំដៅដល់ការគាំពារ និងការអភិវឌ្ឍកុមារ ។
ជាមួយគ្នានេះ លោកបណ្ឌិត ឃ្លាំង សុវណ្ណ បន្តថា កុមារគ្រប់រូប ក៏ត្រូវបានគាំពារ ទាំងការផ្តល់អាហារូបបត្ថម្ភគ្រប់គ្រាន់ ការថែទាំសុខភាព អនាម័យ និងជំរុញការអប់រំ រៀនសូត ដើម្បីសម្រេចបាននូវការអភិវឌ្ឍផ្នែករាងកាយ ផ្នែកអារម្មណ៍ ផ្នែកបញ្ញា និងស្មារតីរបស់កុមារ។
គួរបញ្ជាក់ថា ការប្រារព្ធទិវាកុមារអន្តរជាតិ ០១ មិថុនា សាលារៀន បញ្ញវន្តអង្គរ ក៏បានឧបត្ថម្ភនូវនំចំណី ជាកាដូសម្រាប់ កុមារា កុមារី នៅក្នុងថ្ងៃកម្មវិធីផងដែរ៕

