ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​សុ​ខា​ភិ​បាល​ ខេត្ត​កំ​ពង់​ឆ្នាំង​ ចុះ​បាញ់​ថ្នាំ​សម្លាប់​មេ​រោគ​ នៅ​ផ្សារ​ឆ្នាំង​ ក្រុង​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរក្រុងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២១​នេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារឆ្នាំង និង តាមផ្ទះប្រជាពលរដ្ឋពលរដ្ឋ ក្នុងតំបន់ផ្សារឆ្នាំង ដឹកនាំដោយ លោកវេជ្ជបណ្ឌិត​ ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

    លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងផ្សារឆ្នំាង គឺបន្ទាប់ពីក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ជាច្រើននាក់ ជាអាជីវករនិងប្រជាពលរដ្ឋនៅក្នុងតំបន់ផ្សារឆ្នាំងនេះ ។

    លោកអនុប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ការងារបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងធ្វើនៅតាមបណ្តាទីតាំងប្រជុំជន ដែលផ្តោតសំខាន់ នៅតាមផ្សារ និង តាមទីរសាធារណៈនានាក្នុងខេត្ត ។

    លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ដើម្បីឲ្យការអនុវត្តន៍នូវវិធានការណ៍នានា របស់រាជរដ្ឋាភិបាល និង អាជ្ញាខេត្តមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍នោះ ទាល់តែយើងទាំងអស់គ្នាចូលរួមឲ្យបានសកម្មបំផុតដោយយកវិធានការណ៍អនាម័យអនុវត្តជាប្រចាំ ក្នុងកិច្ចការរស់នៅប្រចាំថ្ងៃ ដូចជាលាងដៃនិងសាប៊ូ អាល់កុល ឲ្យបានញឹកញាប់ ពាក់ម៉ាស់ និង ត្រូវអនុវត្តនូវគម្លាតសុវត្ថិភាព ។ បើសិនជាមិនចាំបាច់មិនត្រូវចេញទៅខាងក្រៅនោះឡើយ ។ ពិសេសគឺអនុវត្តតាមវិធានការបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង