ជន​សង្ស័យ​ម្នាក់​ត្រូវ​សម​ត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​បទរ​ក្សា​ទុ​ក​ ជួញ​ដូរ​និង​ ប្រើ​ប្រាស់​គ្រឿង​ញៀន​

  • កំពង់ឆ្នាំង ៖ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង២១ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងសណ្ឋាគារមួយ បន្ទប់លេខ១៣២ ស្ថិតនៅក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលីសឃាត់ខ្លួននេះ ឈ្មោះ អ៊ុ សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ ។

    លោកហ៊ុល វាសនា បានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានថ្នាំញៀន១កញ្ចប់ ទូរសព្ឌ័១គ្រឿង ឧបករណ៍ វេចខ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង