កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តនិជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែកក្កដានេះ បាននាំយកអំណោយនិងថវិកាផ្តល់ជូនដល់ គ្រួសារភ្លើងឆេះផ្ទះកាលពីថ្ងៃទី៦ ខែកក្កដា នៅស្ថិតនៅក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

អំណោយដែលផ្តល់ជូននោះរួមមាន មី៣កេស ទឹកសុទ្ធ១០យួរ ត្រីខ២យួរ ទឹកក្រូច២L ១យួរ អង្ករ៥០គក ទឹកត្រី ទឹកស៊ីអ៉ីវ ២យួរ ចាន ស្លាបព្រា១ឈុត មុង ភួយ ខ្នើយ កន្ទេល ម៉ាស១ប្រអប់ សាប៊ូ១០ដុំ និងថវិកាចំនួន៣០ម៉ឺនរៀល។ ក្រៅពីនេះ លោកជំទាវ តុង ណារី ក៏បានឧបត្ថម្ភជូនប្រជាពលរដ្ឋកំពុងដកស្ទូងថវិកាសរុប ២០០.០០០៛ សាប៊ូ២០ដុំ ឧបត្ថម្ភកងកម្លាំងសមត្ថកិច្ចឃុំថវិកា១០០.០០០៛ ម៉ាស៤ប្រអប់ សាប៊ូ១០ដុំ និងរដ្ឋបាលឃុំក្បាលទឹកមានម៉ាស៤ប្រអប់ សាប៊ូ១០ដុំ ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានថ្លែងនូវការកោតសរសើរដល់មន្រ្ដីថ្នាក់មូលដ្ឋានឃុំ ទាំងអស់ដែលបានយកចិត្តទុក្ខដាក់ លះបង់ទាំងកំលាំងកាយចិត្តដើម្បីការពារ និងអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា ក្នុងដំណើរនាំយកអំណោយនិងថវិកា ក៏មានការអញ្ជើញអមដំណើរ ដោយលោក សុខ សម្បត្តិ ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពស្រុកទឹកផុស ព្រមទាំងសមាជិក សមាជិក សម្ពន្ធយុវជស្រលាញ់សន្តិភាពស្រុកទឹកផុស ផងដែរ។