ព្រៃវែង៖ ជនក្លែងជាសង្ឃចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានបន្លំខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិសត្ថារាម ហៅវត្តពានា ស្ថិតក្នុងភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ជនក្លែងជាសង្ឃទាំង ៣នាក់ ដែលត្រូវឃាត់ខ្លួន ឈ្មោះ ណុច ង៉ែត ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត ភូមិអង្គឃ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្ន ស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ឈ្មោះ ភឿន ភាព ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតភូមិដីឆ្នាំង ឃុំហងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជភ្នំពេញ និងឈ្មោះ សាង ស៊ាងហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្រុកកំណើត ភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធាភ្នំពេញ។
ក្រោយការចាប់ខ្លួន និងធ្វើការសាកសួរដោយសមត្ថកិច្ច ខាងវិន័យសង្ឃក៏បានចាប់ផ្សឹក រួចបានប្រគល់ទៅសមត្ថកិច្ចជំនាញចាត់ការតាមវិធីច្បាប់៕