ឯក​ឧត្តម​ ស៊ុន​ សុ​វណ្ណា​រិទ្ធិ​ អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ចុះ​សួរ​សុខ​ទុក្ខ​ និង​ នាំ​យក​អំ​​ណោយ​​ចែក​ជូន​ដល់​ក្រុម​ការ​ងារ​ និង​ប្រ​ជា​ពល​រដ្ឋ​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ក្រុង​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម​ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមអម សុភា អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយ របស់របស់ដ្ឋបាលខេត្តកំពង់ឆ្នាំង ចែកជូនដល់ក្រុមការងារ និង បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅមណ្ឌលចត្តាឡីស័៦​៧​ក ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

    លោក​ យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កក្រុងកំពង់ឆ្នាំង ស្ថិតនៅសាលាបឋមសិក្សាគំរូក្រុងដែល​បានចាប់ផ្តើមដំណើរការក្នុងខែមេសា ឆ្នាំ២០២០ បានទទួលប្រជាពលរដ្ឋជិត៥០០នាក់មកធ្វើចត្តាឡីស័ក ប៉ុន្តែបច្ចុប្បន្ននៅសល់ចំនួនត្រឹមតែ៥៥ នាក់ប៉ុណ្ណោះ។

    លោកអភិបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថា ក្នុងរយៈពេលស្នាក់នៅធ្វើចត្តាឡីស័កនេះ បានការផ្គត់ផ្គង់ពីរាជរដ្ឋាភិបាលព្រមទាំងការចូលរួមជួយឧបត្ថម្ភបន្ថែមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ជាបន្តបន្ទាប់ផងដែរ ។

    នៅក្នុងឱកាសនោះឯកឧត្តម​ ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ឲ្យដឹងថា កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង កងកម្លាំងសមត្ថកិច្ច និង ក្រុមគ្រូពេទ្យគ បានរួមសហការគ្នា បំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីក​រាល​ដាល នៃជំងឺកូវីដ១៩ ។ ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ ឲ្យចុះតាមដានជាប្រចាំ ចំពោះការចេញចូលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រៅពីនេះក៏បានចុះអប់រំផ្សព្វផ្សាយអំពីវិធាននាការនានារបស់រាជរដ្ឋាភិបាល៣កុំ ៣ការពារ ដើម្បីបញ្ចៀសការឆ្លងរីករាលដាល នៅក្នុងសហគមន៍ ដោយប្រកាន់ខ្ជាប់នូវការលាងសំអាតដៃនិងសាប៊ូ ឬ អាកុល ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និង មិនត្រូវជួបជុំដែលមានមនុស្សច្រើននោះឡើយ ។

    ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក ត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យ ដោយមិនត្រូវគេចវេះ ឬលួចចាកចេញពីមណ្ឌលចត្តាឡីស័ក ដោយត្រូវស៊ូទ្រាំ ក្នុងរយៈពេលដ៍ខ្លី ប្រសើរជាងបង្ករការលំបាកទៅក្រុមគ្រួសារ និង សង្គមជាតិ ។

    អំណោយដែលបានផ្តល់ប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡឺស័កនិងក្រុមគ្រូពេទ្យ មានទឹកសុទ្ធចំនួន៧០កេះ ទឹកក្រូច២១ កេះ អាកុល ៩០លីត្រ ម៉ាស់មួយកេះធំ និងថវិកា១លានរៀល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង