សម​ត្ថ​កិច្ច​ជំ​នាញ​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ចាប់​ខ្លួន​ជន​ជាតិ​ឡាវ​២​នាក់​ និង​ រឹប​អូស​ថ្នាំ​ញៀន​ជិត​៥​​គីឡូ​​ក្រាម​ នៅ​ខេត្ត​ព្រះ​វិ​ហារ​

  • ព្រះវិហារ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារ បង្ក្រាបករណី​ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ២នាក់ និង រឹបអូសគ្រឿងញៀនជិត៥គីឡូក្រាម នៅព្រះវិហារ ។

    សមត្ថកិច្ចបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣២នាទី ឃាត់ខ្លួនជនសង្ស័យ​០២នាក់៖ ១៖ ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឡាវនិង២៖ ឈ្មោះកែវ ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឡាវ ដោយចាប់យកបាននូវសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)៥កញ្ចប់ធំ ទម្ងន់៤គីឡូក្រាម ៩៨៨.៨៤ក្រាម និង ទូកយន្ត១គ្រឿង ។

    បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង