កំពង់ឆ្នាំង៖ ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រគល់គ្រាប់ចាស់ៗដែលសេសសល់ពីសម័យសង្គ្រាមចំនួន ០២គ្រាប់ ទៅអោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC ។
គ្រាប់ចាស់ៗដែលសេសសល់ពីសម័យសង្គ្រាមចំនួន ០២គ្រាប់ដែលប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC នោះគឺគ្រាប់Modar M៤៩ALចំនួន១គ្រាប់និងគ្រាប់Madar Type២៧ចំនួន១គ្រាប់ ៕