ថ្ងៃ​នេះ​ ! ក្រុម​គ្រូ​ពេទ្យ​ចុះ​យក​សំ​ណាក​នៅ​ចំ​ណត​រថ​យន្ត​ផ្សារ​លើ​កំ​ពង់​ឆ្នាំង​ ក្រោយ​ពី​រ​ក​ឃើញ​អ្នក​រត់​តាក់​ស៊ី​វិជ្ជ​មាន​កូ​វិ​ដ​.១៩​

  • កំពង់ឆ្នាំង ៖ ក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះយកសំណាកអ្នកពាក់ព័ន្ធនៅចំណតរថយន្ត ( បេនឡាន ) ផ្សារលើ ក្រុងកំពង់ឆ្នាំង ក្រោយពីរកឃើញអ្នកបើកបររថយន្តដឹកអ្នកដំណើរ( អ្នករត់តាក់ស៊ី )មានវិជ្ជមាន កូវិដ.១៩ ។

    កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានចេញសេចក្តីជូនមួយ ស្តីពីផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទាំងអស់ ក្នុងក្រុងកំពង់ឆ្នាំង ដែលធ្វើដំណើរពីកំពង់ឆ្នាំង ទៅកាន់រាជធានីភ្នំពេញ ពីរាជធានីភ្នំពេញមកខេត្តកំពង់ឆ្នាំង និង ទៅកាន់កន្លែងផ្សេងៗទៀត ។

    នៅក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា អ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីទៅយកសំណាក នៅទីតាំងបេនឡានផ្សារលើ ក្រុងកំពង់ឆ្នាំង ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។

    រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធធ្លាប់ជិ:រថយន្តតាក់ស៊ីជាមួយឈ្មោះ
    សោម ឡុង នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ និង ឈ្មោះញូង វណ្ណា នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវមកយកសំណាកតាមការអំពាវនាវនេះកុំបីអាក់ខានឡើយ ។ ក្នុងករណីបុគ្គលណាមិនព្រមអនុវត្តតាមការអំពាវនាវ របស់រដ្ឋបាលក្រុង នឹង ចាត់វិធានការតាមនិតិវិធីច្បាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង