កំពង់ឆ្នាំង ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពុំ សុផល ប្រធានគណកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង ដឹកនាំមន្ត្រីអនុសាខា ចុះសួរសុខទុក្ខនិង នាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុងចំនួន២គ្រួសារស្ថិតនៅភូមិត្រងិល ,ភូមិអណ្តូងរនុក ឃុំត្រងិល ។
អំណោយដែលបានផ្តល់ជូននាពេលនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម, មុង១, សារុង១ ក្រមា១ ភួយ ១, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, តង់ ១ និង ថវិកាចំនួន ១០០.០០០រៀល ៕
