កំពង់ឆ្នាំង ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ លោកប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីប្រត្តិបត្តិសាខា អនុសាខា និង យុវជនកាកបាទក្រហមកម្ពុជា បានចុះផ្សព្វផ្សាយ វិធីបង្ការការពារ មេរោគកូវីដ.១៩ នៅផ្សារលើ ក្រុងកំពង់ឆ្នាំង ។

ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងអោយប្រជាពលរដ្ឋចូលរួម អនុវត្តវិធានការការពារ ៣កុំ ៣ការពារ តាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីជៀសផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ.១៩ នៅតាមទីសាធារណៈនិងនៅទីកន្លែងប្រមូលផ្តុំនានា ។

ការចុះផ្សព្វផ្សាយនេះ ក៏បានចាក់សារសំលេងអបរំរបស់ក្រសួងសុខាភិបាល ចែកខិតប័ណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ២ចូលរួម ការរស់នៅតាមបែបគន្លងថ្មី និង ម៉ាសមួយចំនួនផងដែរ ៕











