រក​ឃើញ​អ្នក​វិជ្ជ​មាន​កូវិដ​.១៩​ ចំនួន​៣​នាក់​ទៀត​ ដែល​ពាក់​ព័ន្ធ​ជា​មួយ​ស្ត្រី​វៀត​ណាម​នៅ​ឆ្នុក​ទ្រូ​ ស្រុក​បរិ​បូរណ៍​

  • កំពង់ឆ្នាំង ៖ ជនជាតិវៀតណាមចំនួន៣នាក់ទៀត នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ត្រូវបានក្រុមក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមាន កូវិដ.១៩ ។ ជនជាតិវៀតណាមទាំង៣នាក់នេះ ជាអ្នកបានប៉ះពាល់ជាមួយស្ត្រី ជនជាតិវៀតណាមម្នាក់ទៀត មកពីច្បារអំពៅ រាជធានីភ្នំពេញ ដែលមានវិជ្ជមានកូវិដ.១៩ ។

    លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១មានស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះជិន ធីហឹង អាយុ២៧ឆ្នាំ ត្រូវបានរកឃើញមានវិជ្ជមានកូវិដ.១៩។ នៅព្រឹកថ្ងៃទី២៦ខែមេសានេះមន្ត្រីអាជ្ញាធរ និង ក្រុមគ្រូពេទ្យបានស្រាវជ្រាវប្រមូលអ្នកពាក់ព័ន្ធចំនួន៣២នាក់ យកមកធ្វើតេស្ត និង ដាក់ឲ្យធ្វើចត្តាឡីស័ក ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា ក្នុងចំណោម៣២នាក់ ដែលពាក់ព័ន្ធ មាន៣នាក់ ( ស្រី២,ប្រុស១ )មានវិជ្ជមានកូវិដ.១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង