ជន​ពិការ​១​គ្រួសារ​នៅ​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់​ឆ្នាំង​ បាន​ទទួល​អំណោយ​មនុស្ស​ធម៌​ពី​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង​​

  • កំពង់ឆ្នាំង៖នៅរសៀលថ្ងៃសុក្រ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោកយិន សាវ៉េន ប្រធានកិត្តិយសអនុសាខាក្រុងកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និង នាំយកអំណោយជូនដល់ប្រជាពលរដ្ឋ១គ្រួសារ ដែលពិការជើង រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    អំណោយទាំងនោះ រួមមានអង្ករ៣០គីឡូក្រាម ,មី០១កេស,ត្រីខ១០កំប៉ុង ,មុង០១, ភួយ០១ ,ក្រមា០១, សារុង ០១ ,សាប៊ូ២ដុំ, ជែលសម្រាប់លាងដៃ ១ដប, និងថវិកាចំនួន ១០០,០០០រៀល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង