សូម​ប្រយ័ត្ន​! ផ្ទុះ​ទូរ​ស័ព្ទ​កំពុង​សាក​ថ្ម​ បណ្តាល​ឱ្យ​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ម្នាក់​ស្លាប់​

  • ក្មេងស្រីអាយុ១០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារផ្ទុះទូរស័ព្ទឆក់ ខណៈកំពុងដេកមើលទូរស័ព្ទពេលកំពុងបញ្ចូលថ្ម។ នេះបើយោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ ខេង កាណា អាយុ ១០ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។ ករណីនេះដោយសារតែក្មេងស្រីរូបនេះ ដេកមើលទូរស័ព្ទ ដោយដាក់លើដើមទ្រូងពេលកំពុងបញ្ចូលថ្មក៏ត្រូវផ្ទុះនិងឆក់ស្លាប់តែម្តង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង