កំពង់ឆ្នាំង ៖សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបានធ្វើពិធីបិទ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ បន្ទាប់ពីបានដំណើរការអស់រយះពេលមួយថ្ងៃកន្លះ ។
ពិធីបិទសន្និបាតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាពេលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ៕













