ក្រសួង​​​ទេស​ចរ​ណ៍ ណែនាំ​​ឲ្យ​បិទ​​រមណីយដ្ឋាន​​ទេសចរណ៍ទាំងអស់នៅ​​ទូទាំង​​ប្រទេស​​​រ​យៈ​​ពេល​១​៤​​ថ្ងៃ

  • ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ ក្រសួងទេសចរណ៍ បានធ្វើ​ការណែនាំ ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជ​ធានី ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការបិទ​​រមណីយដ្ឋាន​ទេ​សចរណ៍ គោលដៅ​ទេសចរណ៍ សហ​គមន៍​​ទេសចរណ៍ និង​កន្លែង​ដែលមាន​សក្តា​នុព​ល​​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន រយៈពេល​​១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​ជា​កំហិត​។ នេះ​បើយោងតាមលិខិតរបស់ឯកឧត្ត​ម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសច​រណ៍ ជ​ម្រា​ប​ជូន​ទៅកាន់ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត នៅថ្ងៃទី០៧ ខែមសា ឆ្នាំ២០២១។

    ជាមូយគ្នានោះ ឯកឧត្ត​ម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសច​រណ៍ ក៏ណែនាំឲ្យមន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​ចាត់តាំង​ក្រុមការងារ ដើម្បី​​តាមដាន​ត្រួតពិនិត្យ​កិច្ចការ នេះ​ឲ្យ​បាន​ម៉ត់ចត់ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ទេសចរណ៍​ណាមួយ​នៅ​តាម​រម​ណី​យ​ដ្ឋាន​ទេសចរ​ណ៍ គោលដៅ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​កន្លែង​ដែលមាន​សក្តានុពល​ទេសចរណ៍ ដែល​មាន​នៅក្នុង​មូលដ្ឋាន របស់ខ្លួន​ក្នុង​រយៈ​ពេល​នៃ​​កា​របិទជា​បណ្តោះអាស​ន្ន​នេះ ជាដាច់ខាត​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង