ផ្សារ​​​ពង្រ​​​​​ក្នុង​​ខេត្ត​​កំពង់​​ឆ្នាំង​​​ បើ​​ក​​វិញ​​ហើយ​​​ ក្រោយ​​​​បិទ​​​​​​​មួយ​​រ​​​យៈ​​​ដោយ​​​សារមាន​អ្នក​​ពាក់​​ព័ន្ធ​​បុគ្គល​​មានវិ​​ជ្ជមានកូវីដ១៩

  • កំពង់ឆ្នាំង ៖ ផ្សារពង្រ ស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលអាជ្ញាធរបានបិទផ្អាកការលក់ដូរជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៤ ខែមិនានោះ ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចឲ្យបើកដំណើរការឡើងវិញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះហើយ ។ នេះបើតាមលិខិតជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការសម្រេចដាក់ឲ្យបើកដំណើរការផ្សារពង្រឡើងវិញ គឺបន្ទាប់ពីរមានបាយការណ៍របស់មន្ទីរសុខាភិបាល ស្តីពីលទ្ធផលតេស្តសំណាកលើកទី៣ បានបង្ហាញថា អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយ​នឹង២​នាក់ប្តី ប្រពន្ធដែលមានវិជ្ជមានកូវីដ១៩ គឺ អវិជ្ជមានកូវីដ-១៩ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានស្នើឲ្យម្ចាស់តូបលក់ដូរ និង ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការ ការពាររបស់ក្រសួងសុខា​ភិបាល គឺ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ.19 ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង