រថយន្ត​ព្រុស​២​គ្រឿង​បុកគ្នា​ក្បែរ​សួន​កង្រី សំណាង​ល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​

  • កំពង់ឆ្នាំង៖ រថយន្តព្រុស​២គ្រឿងរ​ងការ​ខូចខាត​ទាំងសង​ខាងបន្ទាប់​ពីត្រូវបានបុ​កគ្នាពេញ​មួយទំហឹង​នៅចណុច​ផ្លូវ​បំបែក​សា​លា​បឋម​សិក្សា​គំរូ​ក្រុង ។ ហេតុការណ៍រ​ថយន្តបុកគ្នា​នេះ​បានកើតឡើង​កាលពីវេលា​ម៉ោង​៤និង១៥នាទី​រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០​២០ នៅសង្កាត់ប្អេរ ក្រុង​កំពង់​ឆ្នាំង ខេត្តកំពង់​ឆ្នាំង ។
    សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង​ម៉ាកតូយ៉ូតា​ព្រុស​ពណ៌ប្រផេះ​ពាក់ស្លាកលេខភ្នំពេញ២AJ-៥៩៧៥ ធ្វើដំណើរ​ក្នុងទិសដៅ​ពីលិច​ទៅកើតក្នុងល្បឿនលឿន ពេលម​កដល់​ចំណុច​កើតហេតុ​ជាផ្លូវ​ខ្វែង​ទិសគ្នា ក៏បាន​បុកជា មួយ​រថ​យន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BH-២០២៩ ធ្វើដំណើរពីជើងទៅត្បូង បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​ខូចទាំង​សងខាងយ៉ាងដំណំ។ ប៉ុន្តែសំណាងល្អ​មិនរងគ្រោះ​ថ្នាក់ដល់​មនុស្សទេ ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​រថយន្ត​បាន​ព្យាយាម​ធ្វើការសម្រប​សម្រួល​គ្នាបញ្ចប់​បញ្ហា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង