​​ដោយសា​​រតែ​​ប្រាក់ពី​​រពា​​ន់​រៀល ! ម្ដាយចិត្ត​​អប្រិ​យវា​​យជាន់កកូន​​ស្រីរងរបួសធ្ងន់ ត្រូវនគរបាលឃាត់​​ខ្លួន

  • បន្ទាប់មានករណីបង្ហោះវីដេអូឃ្លីបមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងករណីហិង្សាដ៏សាហាវព្រៃផ្សៃមួយរួចមកកម្លាំងប៉ូលីស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះស្រាវជ្រាវ និង នាំខ្លួនជនបង្កយកមកបន្តនីតិវិធី នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១នេះ។

    មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ម្ដាយមានចិត្តអប្រិយឈ្មោះវ៉ែន សុធន់ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្តុរ.ស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ កម្មការិនីកាត់ដេរ នៅរោងចក្រយីហោតៃអុីហ្សី។ ចំណែកជនរងគ្រោះឈ្មោះ ឈឿន ណារី ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនបង្កើតជនដៃដល់) រៀនថ្នាក់ទី២ មានឪពុកឈ្មោះនី សាំង អាយុ៣៨ឆ្នាំជនជាតិខ្មរ(ឪុពុកចុង) មុខរបរ កម្មករសំណង់ ។

    ប្រភពព័ត៌មានពីមន្រ្តីនគរបាលដដែលបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានយកលុយម្តាយចំនួន២០០០រៀល(ពីរពាន់ រៀល) ទៅទិញទឹកខ្នុរក្រឡុកចំនួន៤ដបមកចែកបងប្អូនផឹក។ ពេលមកដល់ផ្ទះវិញស្រ្តីជាម្តាយ(វ៉ែន សុធន់)បានសួរនាំកូនពីរឿងបាត់ លុយ ភ្លាមនោះជនរងគ្រោះជាកូនបានឆ្លើយប្រាប់ថា នាងបានយកទៅទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹក ស្រាប់តែស្រ្តីជាម្តាយស្ទុះទៅវាយបោចសក់ ទះកំផ្លៀងនិងជាន់កទៅលើដីបណ្តាលឱ្យរងរបួសគ្រាំគ្រាក្នុងខ្លួន ។

    ក្រោយពីមានការភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គម ឃើញវីដេអូឃ្លីបយ៉ាងសាហាវព្រៃផ្សៃខាងលើ លោក ស្នងការ នគរបាល ខេត្ត ពោធិ៍សាត់ បានបញ្ជាឲ្យស្រាវជ្រាវ និងធ្វើអន្តរាគមន៍ភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់យកមកសាកសួរតាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង