ឆេះ​​​រថយន្ត​មួយ​គ្រឿង​ទាំង​កណ្ដាលថ្ងៃ ក្នុង​​ក្រុង​សៀមរាប​

  • រថយន្តមួយគ្រឿងបានឆេះនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង នៅមុខឱសថស្ថានព្រះវិហារ ស្ថិតក្នុងក្រុមទី២ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។

    ក្រោយពេលឆាបឆេះ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានចេញរថយន្តពន្លត់អគ្គិភ័យ បាញ់ឱ្យទៅវិញភ្លាមៗផងដែរ ។ បើតាមអាជ្ញាធររកឃើញថា មូលហេតុដោយសារឆ្លងចរន្តភ្លើង។

     

    រថយន្តដែលឆាបឆេះនេះ ជាប្រភេទរថយន្តដឹកទំនិញម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ2Y-5865 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Medibest នៅភ្នំពេញ។

    រថយន្តរងការឆាបឆេះនេះ បានដឹកថ្នាំពេទ្យ ដើម្បីចែកចាយ ហើយការឆាបឆេះនេះ ធ្វើឱ្យខូចខាតថ្នាំ គិតជាទឹកប្រាក់ប្រមាណពី ១៨០០ដុល្លារទៅ ២០០០ដុល្លារ ខណៈរថយន្តខូចខាតទាំងស្រុង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង