បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារផ្ទុះធុងហ្គាស កាលពីល្ងាចថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ នៅក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះមេត ហឹង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។ នៅមុនពេលកើតហេតុ ប្រពន្ធជនរងគ្រោះបានប្រាប់ប្តី ឲ្យទៅមើលធុងហ្គាស ព្រោះវាមានធ្លាយចេញខ្យល់ ។ ពេលនោះជនរងគ្រោះបានចូលទៅមើល ស្រាប់តែផ្ទុះភឹងតែម្តង បណ្តាឲ្យជនរងគ្រោះរយះខ្លួនជាចំរៀកៗស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ៕











