កំពង់ឆ្នាំង៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ថាននគរបាលស្រុកកំពង់ត្រឡាច កាលពីនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២និង ៣០នាទីរសៀល បានចុះបង្ក្រាបករណីរក្សាទុក សមគំនិត ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនោះ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ រួមមាន ១/ឈ្មោះ គង់.សំបូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិសុបិន ឃុំពារនី ស្រុកកំពង់ត្រឡាច ២/ឈ្មោះ ចិន ប៊ុនធឿន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ៣/ឈ្មោះ ឃឿន.ចន្ធូ ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច និង៤/ឈ្មោះ វ៉េង.ចាន់ធឿន ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរចិញ្ចឹមចង្រិត រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច។

ជាមួយគ្នានោះ កម្លាំងនគរបាល ក៏បានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន ១៧កញ្ចប់ស្មេី(៩៩,១២ក្រាម)ទូរសព្ឌ័ ចំនួន០២ គ្រឿង ម៉ូតូចំនួន ០១គ្រឿង,ជញ្ជីងថ្លឹងថ្នាំងញៀនចំនួន ០១គ្រឿង ដាវ ០១ដើមសម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។










